សូមស្វាគមន៍

News

ការអភិវឌ្ឍន៍គម្រោង

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដ៏មហិមាកំពុងរីកចំរើនលឿនបំផុត

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដែលមានទំហំរហូតទៅដល់១០០ហិកតា កំពុងអភិវឌ្ឍលឿនបំផុត ដែលធ្វើឱ្យគម្រោងទីក្រុងដ៏មហិមាមួយនេះ កាន់តែមានភាពទំនើបស៊ីវីល័យនិងមានកំណើនសេដ្ឋកិច្ចកាន់តែលឿនរហ័ស ថែមទាំងទាក់ទាញអតិថិជននិងអ្នកវិនិយោគកាន់តែខ្លាំងទៀតផង។ ក្រុមហ៊ុនខេអេច លែន បានអោយដឹងថា រហូតមកដល់ពេលនេះ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចកំពុងអភិវឌ្ឍជាច្រើនឥតឈប់ឈរដោយសម្រេចបានដូចជា ដីឡូតិ៍ចំនួន៦០០០ឡូតិ៍ ការសាងសង់អគារហាងកាហ្វេនិងផាប់ ខណៈដែលកំពុងមានការបុកគ្រិះ ដំឡើងសសរផ្ទះអាជីវកម្ម និងរៀបចំដីរួចរាល់សម្រាប់ការសាងសង់ផ្ទះវីឡា។ សូមបញ្ជាក់ថា គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចមានការអភិវឌ្ឍដូចជា ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល មជ្ឍមណ្ឌលពាណិជ្ជកម្មទាំង១០ប្រភេទ រួមមាន ហាងកាហ្វេអារ៉ាប៊ីធា ផាប់ភូមិយើង ហាងលក់គ្រឿងអេឡិចត្រូនិក ហាងលក់ទូរស័ព្ទ ម៉ាត សាឡន ហាងលក់សម្លៀកបំពាក់ ហាងនំ ហាងស៊ុប និងហាងអាហារ ព្រមទាំងមាន ផ្សារធំទូលាយ ទីធ្លាសម្រាប់រៀបចំកម្មវិធីនិងពិព័រណ៍ពាណិជ្ជកម្ម រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ប្រព័ន្ធផ្លូវបេតុង ប្រព័ន្ធលូ ប្រព័ន្ធទឹកភ្លើង ជាដើម ។ ក្រុមហ៊ុនខេអេចលែន បានបញ្ជាក់ថា ការអភិវឌ្ឍទាំងអស់នេះ នឹងសម្រេចបានដូចផែនការកំណត់ ដែលធ្វើឱ្យអតិថិជនទទួលបានទំនុកចិត្តខ្ពស់និងជឿងជាក់ទៅលើគម្រោងនេះ រួមជាមួយនឹងការទទួលបានឱកាសចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដ៏ប្រណិតនេះ មានទីតាំងស្ថិតនៅជិតផ្លូវក្រវាត់ក្រុង៥១ ជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ការអភិវឌ្ឍន៍គម្រោង

ចុះកិច្ចព្រមព្រាងការផ្គត់ផ្គង់អគ្គីសនី គម្រោងក្រុងថ្មីដីមាសសំរោងលើ

ក្រុមហ៊ុន ខេអេច លែន ចុះកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជនលើគម្រោង ក្រុងថ្មីដីមាសសំរោងលើ នឹងរួចរាល់នាដើមខែក្រោយនេះ (កណ្តាល)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ខេអេច លែន បានចុះកិច្ចព្រមព្រៀងមួយ ស្តីអំពីការផ្គត់ផ្គង់អគ្គីសនីសម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ឲ្យបានរួចរាល់ជាស្ថាពរនាដើមខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនដែលបានទិញ និងមានបំណងចង់ទិញដីឡូតិ៍ពីក្រុមហ៊ុនផ្ទាល់។ ក្រុមហ៊ុន ខេអេច លែន ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៥១ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា បន្ទាប់ពីទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានវិនិយោគលើដីឡូតិ៍ និងលំនៅដ្ឋាននៅគម្រោង ក្រុងថ្មីដីមាសំរោងលើ ក្នុងទឹកដីខេត្តកណ្តាលនេះ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលរួមមានដូចជា៖ ផ្លូវបេតុងខ្វាត់ខ្វែងក្នុងគម្រោង ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនីជាដើម។ គួរបញ្ជាក់ផងដែរថា អតិថិជនដែលបានវិនិយោគលើដីឡូតិ៍ និងលំនៅដ្ឋាននៅគម្រោងក្រុងថ្មីដីមាសសំរោងលើ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នឹងទទួលបានការផ្គត់ផ្គង់អគ្គីសនី ពីអគ្គីសនីកម្ពុជា (EDC)