ការអភិវឌ្ឍន៍គម្រោង

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដែលមានទំហំរហូតទៅដល់១០០ហិកតា កំពុងអភិវឌ្ឍលឿនបំផុត ដែលធ្វើឱ្យគម្រោងទីក្រុងដ៏មហិមាមួយនេះ កាន់តែមានភាពទំនើបស៊ីវីល័យនិងមានកំណើនសេដ្ឋកិច្ចកាន់តែលឿនរហ័ស ថែមទាំងទាក់ទាញអតិថិជននិងអ្នកវិនិយោគកាន់តែខ្លាំងទៀតផង។

ក្រុមហ៊ុនខេអេច លែន បានអោយដឹងថា រហូតមកដល់ពេលនេះ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចកំពុងអភិវឌ្ឍជាច្រើនឥតឈប់ឈរដោយសម្រេចបានដូចជា ដីឡូតិ៍ចំនួន៦០០០ឡូតិ៍ ការសាងសង់អគារហាងកាហ្វេនិងផាប់ ខណៈដែលកំពុងមានការបុកគ្រិះ ដំឡើងសសរផ្ទះអាជីវកម្ម និងរៀបចំដីរួចរាល់សម្រាប់ការសាងសង់ផ្ទះវីឡា។

សូមបញ្ជាក់ថា គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចមានការអភិវឌ្ឍដូចជា ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល មជ្ឍមណ្ឌលពាណិជ្ជកម្មទាំង១០ប្រភេទ រួមមាន ហាងកាហ្វេអារ៉ាប៊ីធា ផាប់ភូមិយើង ហាងលក់គ្រឿងអេឡិចត្រូនិក ហាងលក់ទូរស័ព្ទ ម៉ាត សាឡន ហាងលក់សម្លៀកបំពាក់ ហាងនំ ហាងស៊ុប និងហាងអាហារ ព្រមទាំងមាន ផ្សារធំទូលាយ ទីធ្លាសម្រាប់រៀបចំកម្មវិធីនិងពិព័រណ៍ពាណិជ្ជកម្ម រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ប្រព័ន្ធផ្លូវបេតុង ប្រព័ន្ធលូ ប្រព័ន្ធទឹកភ្លើង ជាដើម ។

ក្រុមហ៊ុនខេអេចលែន បានបញ្ជាក់ថា ការអភិវឌ្ឍទាំងអស់នេះ នឹងសម្រេចបានដូចផែនការកំណត់ ដែលធ្វើឱ្យអតិថិជនទទួលបានទំនុកចិត្តខ្ពស់និងជឿងជាក់ទៅលើគម្រោងនេះ រួមជាមួយនឹងការទទួលបានឱកាសចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដ៏ប្រណិតនេះ មានទីតាំងស្ថិតនៅជិតផ្លូវក្រវាត់ក្រុង៥១ ជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថែមទាំងជាតំបន់កំពុងមានការអភិវឌ្ឍដូចជា ផែស្ងួត រោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានជាដើម។ ដូចនេះ ក្នុងពេលអនាគតដ៏ខ្លី គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច នឹងក្លាយជាតំបន់ដ៏មានសក្ដានុពលបំផុត ក្នុងការរស់នៅ ការប្រកបអាជីវកម្ម និងការវិនិយោគផ្សេងៗជាច្រើនទៀត។